Pages

Monday, December 19, 2016

ប្រហែលជាមិនត្រូវាការប្រើប្រាស់ Passwords ទៀតទេ ចំពោះជំនាន់ថ្មីកុំព្យូទ័រយួរដៃក្រុមហ៊ុន Lenovo



នៅពេលអ្នកប្រើប្រាស់ Yahoo ជាង 500លាននាក់ បានធ្វើការផ្ដល់សំណើរលើរឿងប្រពន្ធសុវត្ថិភាព បានធ្វើឲ្យក្រុមហ៊ុន Lenovo ចាប់ផ្ដើមគិតពីរឿងនេះលើកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួន។ ដៃគូ ក្រុមហ៊ុន Lenovo / ក្រុមហ៊ុន Intel / Synaptics និង PayPal បានប្រកាសពីការបន្ថែមប្រពន្ធសុវត្ថិភាពទៅលើ កុំព្យូទ័រយួរដៃ Lenovo ជំនាន់ថ្មី នូវប្រពន្ធស្កែនក្រយៅដៃជាប់ជាមួយនឹងកុំព្យូទ័រ ជាបន្ទះឈីបរបស់ក្រុមហ៊ុន Intel ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់សញ្ញាស្នាមម្រាមដៃ ដើម្បីធ្វើការដោះសោរ ដោយមិនចាំបាច់ត្រូវការពាក្យសម្ងាត់ ហើយវាបានភ្ជាប់ទៅនិងប្រពន្ធ FIDO ទៀតផង។


 FIDO គឺជាសម្ព័ន្ធក្រុមហ៊ុនមួយដែលបានបង្កើតឡើងជាច្រើនឆ្នាំមកហើយនៅក្នុងកិច្ចសហប្រតិបត្តិការក្រុមហ៊ុន Lenovo និង PayPal ដែលបានគាំទ្រដោយក្រុមហ៊ុនធំដូចជាក្រុមហ៊ុន Google, ធនាគារ Bank of America និង Microsoft ក្នុងគោលបំណងរក្សារសុវត្ថិភាព។ក្រុមហ៊ុន Microsoft បានប្រកាសទទូលយក FIDO ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 ដោយលោក Dustin Ingalls, ជាអ្នកគ្រប់គ្រងទូទៅរបស់ Microsoft។ គេបានរំពឹងទុកថាកុំព្យូទ័រយួរដៃដំបូង ដែលមាន FIDO និងចេញផ្សាយក្នុងពេលឆាប់ៗនេះ, ប៉ុន្តែព្រឹត្តិការណ៍ CES 2017 បាននិយាយថា វាជាជ្រុងមួយនែគំនិតសម្រាប់ពេលអនាគត។

0 comments:

Post a Comment